ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែ តុលាឆ្នាំ២០២១ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ប្រជាពលរដ្ឋប្រុស ស្រី ចំនួន១៤នាក់ ក្នុងនោះមានអ្នកនាំផ្លូវ០២នាក់ បំរុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ស្ថិតនៅចំណុចមាត់អូរព្រំដែន ក្នុងភូមិសាស្ត្រភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោលេខ៨១៥ បានឲ្យដឹងថា ៖ ប្រជាពលរដ្ឋដែលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ការពារព្រំដែនចំបក់ សហការជាមួយកម្លាំងយោធាប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យ ឃាត់ខ្លួនមានចំនួន ១២នាក់ មកពី០៤ខេត្ត មានខេត្តបន្ទាយមានជ័យ, តាកែវ, កំពង់ធំ និងខេត្តបាត់ដំបង ជាមួយគ្នានោះដែរបានស្រាវជ្រាវ និងរកឃើញអ្នកនាំផ្លូវចំនួន ០២នាក់ សរុបទាំងអស់១៤នាក់ ។


៖អ្នកនាំផ្លូវទាំង០២នាក់ ១-ឈ្មោះ សេន តុលា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិខ្ពស់ ឃុំប្រាំបីមុំ ស្រុកត្រាង ខេត្ដតាកែវ ។ ២-ឈ្មោះ អឿម អុល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ។ ប្រជាពលរដ្ឋទាំងនោះ បន្តាប់ពីធ្វើការអប់រំ និងណែនាំអំពីផលប៉ះពាល់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ពិសេសមេរោគប្រភេទថ្មីដែលតារួច បានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ ។ ដោយឡែកចំពោះអ្នកនាំផ្លូវ០២នាក់ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ។


ជាមួយគ្នានោះដែរ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ក៏បានបន្ថែមថា ៖ នៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះដែរ មានប្រជាពលរដ្ឋចំនួន ០៦នាក់ (ស្រី ០២នាក់ និងកុមារ ០១នាក់) បានវិលត្រឡប់មកពីប្រទេសថៃតាមភូមិសាស្ដ្រប៉ុស្តិ៍ក្បាលទំនប់ ចំណុចក្បាលទំនប់ ក្នុងភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋទាំងនោះបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកំរិត២ វិទ្យាល័យម៉ាឡៃ  ដើម្បីយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ផងដែរ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ