លោក ចូ បៃដិន បើកកន្លែងចាក់វ៉ាក់សាំង និងផ្តល់ឧបករណ៍ធ្វើតេស្តរហ័សដោយឥតគិតថ្លៃ ដើម្បីប្រយុទ្ធនឹងការកើនឡើងនៃវ៉ារ្យ៉ង់ Omicron
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃអង្គារថា កន្លែងចាក់វ៉ាក់សាំង និងធ្វើតេស្តសហព័ន្ធបានបើកបន្ថែមទៀត ដើម្បីដោះស្រាយការកើនឡើងនៃជំងឺកូវីដ ១៩ ដែលជំរុញដោយវ៉ារ្យ៉ង់ Omicron ហើយលោកបាននិយាយថា ឧបករណ៍ធ្វើតេស្តរហ័សនៅផ្ទះដោយឥតគិតថ្លៃចំនួន ៥០០ លាន នឹងមានសម្រាប់ប្រជាជនអាមេរិកចាប់ពីខែមករា ឆ្នាំក្រោយនេះ។
ជាមួយគ្នានោះ លោក បៃដិន បានព្រមានដល់អ្នកដែលមិនបានទទួលថ្នាំបង្ការ ដែលលោកបាននិយាយថាមាន "ហេតុផលសមស្របដែលត្រូវព្រួយបារម្ភ" និងការធានាឡើងវិញថាអ្នកដែលត្រូវបានចាក់ថ្នាំបង្ការរួចអាចជួបជុំគ្នាសម្រាប់ថ្ងៃបុណ្យឈប់សម្រាក បើទោះបីជាវ៉ារ្យ៉ង់ថ្មីកំពុងរីករាលដាលពេញប្រទេសក៏ដោយ។
លោក បៃដិន បន្តថា "នេះមិនមែនជាខែមីនាឆ្នាំ ២០២០ ទេ" ។ "មនុស្ស ២០០លាននាក់ បានចាក់ថ្នាំបង្ការយ៉ាងពេញលេញ យើងបានរៀបចំហើយ យើងដឹងបន្ថែមទៀត" ។កំណត់សម្គាល់របស់លោក បៃដិន បានកើតឡើងនៅពេលដែលទីក្រុង និងរដ្ឋមួយចំនួនបានដាក់វិធានការថ្មីក្នុងគោលបំណងការពារសាធារណៈជន រួមទាំងការវ៉ាក់សាំងជាកាតព្វកិច្ចដ៏តឹងរ៉ឹងផងដែរ។
វិធានការដែលបានដាក់ចេញកាលពីថ្ងៃអង្គារ រួមមានការបើកដំណើរការគ្លីនិកចាក់វ៉ាក់សាំងថ្មីដែលដំណើរការដោយទីភ្នាក់ងារគ្រប់គ្រងបន្ទាន់នៃសហព័ន្ធ និងកន្លែងធ្វើតេស្តសហព័ន្ធចាប់ផ្តើមសប្តាហ៍នេះ រួមទាំងកន្លែងក្តៅ (អ្នកឆ្លងច្រើន) នៅទីក្រុងញូវយ៉កផងដែរ។ ជាងនេះទៅទៀត លោក បៃដិន ក៏បាននិយាយផងដែរថា គ្រូពេទ្យយោធា គិលានុបដ្ឋាយិកា និងគ្រូពេទ្យប្រហែល១.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់មន្ទីរពេទ្យដែលកំពុងរងទុក្ខដោយអ្នកជំងឺកូវីដ ១៩ នៅក្នុងតំបន់មួយចំនួន។
គួររំលឹកថា វ៉ារ្យ៉ង់ Omicron ដែលត្រូវបានគេរកឃើញដំបូងកាលពីខែមុន ហើយឥឡូវនេះមានចំនួន ៧៣% នៃករណីនៅសហរដ្ឋអាមេរិក កំពុងបណ្តាលឱ្យមានការឆ្លងកើនឡើងទ្វេដងក្នុងរយៈពេល ១,៥ ទៅ ៣ ថ្ងៃ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ យ៉ាងណាម៉ិញ គេនៅមិនទាន់ដឹងថាតើវា បណ្តា លឱ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ Delta ដែរឬណានៅឡើយទេ៕NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត