ថ្ងៃទី ០១ ខែ ឧសភា ត្រូវបានគេស្គាល់ជាសកលថា ជចចចាថ្ងៃទិវាពលកម្មអន្តរជាតិ ។ ក្នុងនោះមន្ត្រី រាជការស៊ីវិល និង ជាពិសេសកម្មករ និយោជិត ត្រូវអនុញ្ញាតឲ្យឈប់សម្រាកនៅក្នុងថ្ងៃនេះ។ ដោយឡែកជុំវិញ នៃការបង្កើតឲ្យមានទិវាពលកម្មអន្តរជាតិនេះ មានជាប់ទាក់ទងនឹងចលនាបដិវត្តន៍ របស់កម្មករ និយោជិត នៅក្នុងអាមេរិក ដែលត្រូវបានបំពាន ដោយនយោជករបស់ខ្លួននៅក្នុងអំឡុងសតវត្សន៍ទី១៩ ។
ការរីកលូតលាស់ នៃវិស័យឧស្សាហកម្មរបស់អាមេរិកនៅសតវត្សន៍ទី ១៩ បានធ្វើឲ្យ ចំនួន រោងចក្រ និង កម្មករនយោជិត ក៏មានការកើនឡើងផងដែរ។ ស្របពេលជាមួយគ្នានោះ ការបំពាន និង លក្ខខណ្ឌការងារ មិនបានឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនយោជិតទេ។ ក្នុងនោះ កម្មករនយោជិត ត្រូវធ្វើការចាប់ពី ១០ ទៅ ១៦ម៉ោងក្នុងមួយថ្ងៃ តែបានប្រាក់ឈ្នួល ដែលពួកគេទទួលបានមកវិញ គឺត្រឹមកម្រិតទាបបំផុត។ ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺកម្មករ ត្រូវបានស្លាប់ និង រងរបួសជារៀងរាល់ថ្ងៃ ដោ យសារតែការធ្វើការលើសកំណត់ បញ្ហា បរិស្ថាន និង លក្ខខណ្ឌការងាររបស់ពួកគេ មិនមានបទដ្ឋានត្រឹមត្រូវ ដើម្បីធានាឲ្យបាននូវ សុខមាលភាព និង សុវត្ថិភាពនោះទេ។
ដោយបញ្ហាអស់ទាំងនេះ នៅឆ្នាំ១៨៨៤ កម្មករនយោជិត បានរួមគ្នាបង្កើតជាសហពន្ធ័ពាណិជ្ជ កម្ម និង សហជីពកម្មករអាមេរិក ហើយបានទាមទារនយោជក ឲ្យកំណត់ម៉ោងធ្វើការត្រឹមតែ ប្រាំបីម៉ោងតែ ប៉ុណ្ណោះ។ ភ្លាមៗនោះ នយោជក មិនបានឆ្លើយតបនឹងសំណើរនេះទេ ជាហេតុ ធ្វើឲ្យមានការធ្វើកូដកម្ម និង បាតុកម្មទាមទារម៉ោងធ្វើការត្រឹមតែ ៨ម៉ោង។ រហូតដល់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ១៨៨៦ ការតវ៉ាដែលមានការចូលពីសំណាក់កម្មករប្រមាណ៣០ម៉ឺននាក់ និង ក្រុមអ្នកជំនួញ រាប់ពាន់នាក់ផងដែរ បាននាំធ្វើកូដកម្មដើម្បីបន្តការទាមទារ។
ក៏ប៉ុន្តែ ក្នុងពេល នោះកម្មករ ត្រូវបានចាប់ខ្លួន និងបានប៉ះទង្គិចជាមួយនឹងកងកម្លាំងរដ្ឋាភិបាលអាមេរិក។ ក្រោយពេលដែលបញ្ហានេះ ត្រូវបានលើទៅសម្រេចនៅក្នុងកិច្ចប្រជុំទីក្រុងប៉ារីស ក្នុងឆ្នាំ ១៨៩០ ការកំណត់ពេលធ្វើការ ៨ ម៉ោងត្រូវបានទទួលស្គាល់ជាផ្លូវការ និង ចាប់ផ្តើមអនុវត្ត ចាប់ពីឆ្នាំ១៨៩ ។
គួរបញ្ជាក់ថា ប្រសិនបើមិនការការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុង Chicago ថ្ងៃទី០១ ឧសភា ឆ្នាំ១៨៨៦ ថ្ងៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ក៏មិនមានដែរ៕SP