តើរៀនចប់វិទ្យាល័យ គួររៀនមុខវិជ្ជាអ្វី?

សំនួរនេះជាសំនួរពេញនិយមដែល សិស្សដែលកំពុងតែរៀននៅថ្នាក់ទី១២ និងសិស្សដែលទើបប្រឡងបាក់ឌុបចប់ចូលចិត្តសួរបំផុត ។សិស្សវិទ្យាល័យត្រូវរកអោយឃើញនូវចម្លើយមួយដែលអាចឆ្លើយតបទៅនឹងចំណុចទាំង៣ខាងលើ។

ការរើសជំនាញរៀនបន្ត បើរើសខុសហើយ គឺមិនអាចកែប្រែឡើយ លុះត្រាតែអ្នកត្រូវចំណាយពេល៤ឆ្នាំរឺច្រើនដើម្បីរៀនបន្តទៀត។ ដូចនេះ ប្អូនៗវិទ្យាល័យកុំគិតថាការរើសជំនាញរៀននៅសាកលវិទ្យាល័យជារឿងលេងសើច ហើយមិនសំខាន់។

ការដែលជ្រើសរើសជំនាញនោះផងដែរ គឺសិស្សគួរតែផ្តោតលើចំណុច៣សំខាន់ ៗ៖

-ចំណង់ចំណូលចិត្ត និងទេព្យកោសល្យ៖ដោយសិស្សត្រូវមើលពីភាពខ្លាំងរបស់ខ្លួន ថាពូកែ ឬចូលចិត្តធ្វើការងារអ្វី ការងារណាដែលធ្វើហើយមិនធុញទ្រាន់  ពេលធ្វើហើយតែមានការរីកចំរើនជាបន្តបន្ទាប់។

-ទីផ្សាការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ៖សិស្សត្រូវសំលឹងមើលពីភាពចាប់បាច់ និងតម្រូវការនៃទីផ្សារក្នុងប្រទេសនាពេលបច្ចុប្បន្ន និងនៅពេលអនាគត ។ឬជំនាញដែលយើងចង់រៀននោះលែងមានតម្រូវការនាពេលខាងមុខ ពាក់ព័ន្ធនឹងបញ្ហាទីផ្សានេះ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះមាន ការងារមិនសូវមានទីផ្សាដែលធ្វើឱ្យនិស្សិតដែលបញ្ចប់ការសិក្សារដើរទាត់ខ្យល់ជាដើម។

-ការកំណត់គោលដៅ៖ការកំណត់គោលដៅ ថាក្លាយជាអ្វីមួយ វាពិតជាសំខាន់ណាស់ ការកំណត់គោលដៅច្បាស់លាស់ អាចជ្រើសរើសជំនាញដែលគាំទ្រដល់គោលដៅរបស់យើងបានយ៉ាងត្រឹមត្រូវ.៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ