ក្នុងស្ថានភាពដែលបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជា បាន និងកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ខាងក្រោមនេះជាប្រការគួរយល់ដឹងខ្លះៗ ដើម្បីកាត់បន្ថយគ្រោះភ័យ នៃគ្រោះទឹកជំនន់ ៖ 

• ត្រូវជម្លៀសខ្លួនទៅរកតំបន់ដែលមានសុវត្ថិភាពនៅពេលមានទឹកជំនន់ ឬទទួលបានព័ត៌មានប្រកាសអាសន្ន 

• ត្រូវស្នាក់នៅលើទីទួលសុវត្ថិភាព ត្រូវស្តាប់ ឬតាមដានព័ត៌មានព្យាករណ៍ទឹកជំនន់ជាប្រចាំ

• ត្រូវពាក់ស្បែកជើងកវែង នឹងយកឈើលើកខ្សែភ្លើង ដែលធ្លាក់ចូលទឹក ដោយកុំយកដៃប៉ះពាល់ដាច់ខាត

• កុំបណ្តោយឲ្យក្មេងហែល ឬលោតទឹកលេង នៅពេលទឹកជំនន់ 

• ត្រូវត្រងទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់ និងទទួលទាននៅពេលទឹកជំនន់ 

• ត្រូវទទួលទានទឹកស្អាត គ្មានមេរោគ ដោយប្រើថ្នាំក្លរ៉ូមីន ឬអាល់បែត ទឹកចំរោះ និងទឹកឆ្អិន ។

ដូច្នេះពលរដ្ឋគួរ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារពីគ្រោះថ្នាក់ ឬធម្មជាតិផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ