ក្រសួងអប់រំ បានឲ្យដឹងថា ការបង្ការជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និងការថែទាំសុខភាព ក្នុងអំឡុងនៃកា រប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅមុនពេលចូលក្នុងបរិវេណមណ្ឌលប្រឡង តើគណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនប្រឡង ត្រូវអនុវត្តស្តង់ដារ អនាម័យយ៉ាងដូចម្តេចខ្លះ?

ប្រើប្រាស់សម្លៀកបំពាក់សមរម្យ និងមានផាសុកភាព ណែនាំឱ្យបេក្ខជនតម្រង់ជួរ ដោយរក្សាគម្លាតសុវត្ថិភាព មុនពេលចូលបរិវេណមណ្ឌលប្រឡង ត្រួតពិនិត្យស្ទីកឃឺរ “កម្តៅធម្មតា របស់បេក្ខជន គណៈមេ ប្រយោគ និងគណៈកម្មការនានាមុនពេលឆែកឆេរសំណៅឯកសារ និងអនុញ្ញាតឱ្យចូលម ណ្ឌលប្រឡ ងរៀបចំអ្នកវាស់កម្តៅបេក្ខជន គណៈមេប្រយោគ និងគណៈកម្មការនានា នៅក្នុងបរិវេណមណ្ឌលប្រ ឡង ក្រោយពីឆែកឆេរសំណៅឯកសារ និងណែនាំឱ្យលាងសម្អាតដៃមុន ពេលទៅបន្ទប់ប្រឡង ឬអនុវត្តភារកិច្ចរៀងៗខ្លួន។

ក្នុងករណីរកឃើញអ្នកមានកម្តៅ លើសពី ៣៧,៥ អង្សាសេ ត្រូវណែនាំ ៖ ឱ្យសម្រាកនៅបន្ទប់សុខភាព ដែលបានរៀបចំ និងត្រូវវាស់កម្តៅម្តងទៀតជាលើកទី២ ក្រោយរយៈពេល៥នាទី និងអនុញ្ញាតឱ្យ ចូល បន្ទប់ប្រឡង និងកន្លែង បំពេញភារកិច្ចរបស់ខ្លួនប្រសិនបើកម្តៅត្រឡប់មកធម្មតាវិញ ករណីដែល វាស់ ក ម្ដៅលើកទី២ នៅតែខ្ពស់លើសពី ៣៧,៥ អង្សាសេដដែលចំពោះបេក្ខជន ត្រូវបញ្ជូនគាត់ទៅបន្ទប់ ប្រឡងដាច់ដោយឡែកដែលបានត្រៀមទុក ចំណែកឯ គណៈមេប្រយោគ និងគណៈកម្មការនានា ត្រូវ អនុញ្ញាតឱ្យឈប់សម្រាកនិងណែនាំឱ្យរកសេវាសុខភាពសមស្រប។ ប្រើប្រាស់ស្រោមដៃ នៅពេលឆែក ឆេរសំណៅឯកសារ និងឧបករណ៍ហាមឃាត់ មុនពេលចូលមណ្ឌលប្រឡង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ