អាមេរិក៖ករណី ឆ្លងថ្មីCOVID-19 ក្នុងចំណោមបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ បូករួមទាំ​ងលក្ខ​​ខណ្ឌ​អាកា​សធាតុមិនល្អ បណ្តាលឱ្យមានការលុបចោលជើងហោះហើរទូទាំងប្រទេសចំនួន ២៥៨១ គិតត្រឹ​មម៉ោង ៤ រសៀល។​ នៅ​អាកាសយានដ្ឋាន​O'Hare​និង​Midway​ទីក្រុង​Chicago​របស់​អាមេរិក បាន​លុបចោល​ជើងហោះហើរ​ច្រើនជាង​១,០០០​ជើង​។​ នេះ​បើ​យោង​តាម Flight Aware កាល​ពី​ថ្ងៃ​សៅរ៍។

 ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ដូចជា​Delta,United​និង​JetBlue សុទ្ធតែ​បាន​បន្ទោស​ទៅលើ​មេ​រោគកូ​វីដ​-១៩​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង ដែលជា​ដើមហេតុ​ធ្វើឱ្យមាន​ការ​លុប​និង​ពន្យារ​ជើងហោះហើរ​។ បន្ទោស​ទៅលើ​មេ​រោគរាតត្បាត​នេះ ដោយសារតែ​បុគ្គលិក​របស់​ពួកគេ​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក បន្ទាប់បី​បាន​ប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​។

 ​បើតាម​អ្នកជំនាញ​របស់​អាមេរិក បាន​សន្និដ្ឋាន​កាលពីពេល​ថ្មីៗ​នេះ​ថា ករណី​ឆ្លង​ដែល​ជំរុញ​ដោយ​អូ​មី​ក្រុង​នឹង​កើនឡើង​ខ្លាំង​នៅ​ចុងខែ​មករា​ឆ្នាំ​២០២២​នេះ​។​សហរដ្ឋអាមេរិក​កំពុងតែ​ប្រឈម​នឹង​ការកើ​ន​ឡើង​នៃ​ករណី​ឆ្លង​ដែល​ជំរុញ​ដោយ​វីរុស​កូវី​ដ​-១៩​បំប្លែង​ថ្មី​ប្រភេទ​អូ​មី​ក្រុង​។ ករណី​ឆ្លង​បាន​រកឃើញ​កាន់តែច្រើន​នៅ​ទីក្រុង​ញូវយ៉ក បើទោះបីជា​ក្នុង​ក្រុង​មួយ​នេះ មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ហើយ​ក៏ដោ​យ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ការចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ច្រើន​នៅឡើយ​ទេ​។

 យ៉ាងណា ការរំខាន​ដល់​ជើងយន្តហោះ​នេះ មួយផ្នែក​ទៀត​ដោយសារតែ​ព្រិល​ធ្លាក់​ខ្លាំង បាន​វាយ​ប្រហារ​កណ្តាល​សហរដ្ឋអាមេរិក​។ នៅ​ថ្ងៃអាទិត្យ នៅពេលដែល​មនុស្ស​ជាច្រើន​ត្រឡប់មកផ្ទះ​វិញ​បន្ទាប់​​ឈប់សម្រាក​ថ្ងៃបុណ្យ​ណូអែល ទំនងជា​នឹង​នាំមក​នូវ​ការរំខាន​បន្ថែមទៀត ជាមួយនឹង​ការព្យា​ក​រណ៍​ពី​ព្រិល​និង​ខ្យល់​ខ្លាំង​៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ