ចិន៖ ការបិទខ្ទប់លើមនុស្សចំនួន ១៣ លាននាក់ នៅក្នុងទីក្រុង Xian របស់ប្រទេសចិន បា​ន ឈានចូលដល់ថ្ងៃទី ៧ កាលពីថ្ងៃពុធ ដោយមនុស្សជាច្រើនមិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន ហើយស្ទើរតែពឹងផ្អែកលើការចែកចាយសម្ភារៈចាំបាច់ ខណៈដែលការឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែបន្ត​កើតមាន។

 ទីក្រុង Xian បានរាយការណ៍ពីការឆ្លងក្នុងស្រុកចំនួន ១៥១ ករណី ដោយមានរោគសញ្ញា ដែលត្រូ​វបានបញ្ជាក់សម្រាប់ថ្ងៃអង្គារ ឬស្ទើរតែទាំងអស់នៃ ១៥២ ករណី ទូទាំងប្រទេស ដែលនាំឱ្យ​ចំនួន​ករណីនៃទីក្រុង Xian ឆ្លងក្នុងស្រុកសរុបដល់ជិត ១.០០០ ករណី ក្នុងអំឡុងពេលពីថ្ងៃទី ៩ ដល់ ២៨ ខែធ្នូ។

 ក្រុមមន្ត្រីបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹងលើការធ្វើដំណើរក្នុង និងចា​កចេ​ញពីទីក្រុងចាប់ពីថ្ងៃទី ២៣ ខែធ្នូ ស្របតាមការជំរុញរបស់ទីក្រុងប៉េកាំងក្នុងការទប់ស្កាត់កា​រផ្ទុះឡើងភ្លា​មៗ​នៅពេលដែល​មាន​ការលេចឡើង។ចាប់តាំងពីថ្ងៃច័ន្ទមក រដ្ឋាភិបាលទីក្រុង Xian បានបញ្ឈប់ការផ្តល់ការអនុ​ញ្ញាតឱ្យប្រ​​ជាជនដែលស្វែង​រក​កា​រ​ចាកចេញពីផ្ទះរបស់ពួកគេដើម្បីទិញសម្ភារៈសំខាន់ៗ ខណៈដែលវិធានកា​រទ​ប់​ស្កាត់កា​ររាតត្បា​តបានកើនឡើងយ៉ាងខ្លាំង។

 ការដើរទិញឥវ៉ាន់ដោយផ្ទា​ល់អាចត្រូវបានបន្តសម្រាប់មនុ​ស្សនៅក្នុ​ងតំបន់​ដែល​មាន​ហានិ​​ភ័យតិច​ជា​ង​នៅ​ពេលដែលការធ្វើតេស្តដ៏ធំបានផ្តល់លទ្ធផលអវិជ្ជមាន ប៉ុន្តែវាមិន​បានបញ្ជា​ក់ច្បា​ស់​​ថានៅ​​ពេលណាដែលការបញ្ជាអោយស្នាក់នៅផ្ទះនឹងត្រូវបានដកចេញនោះទេ៕ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ