អឺរ៉ុប៖ Lionel Messi ស៊ុតបញ្ចូលទីចម្ងាយ៣០ម៉ែត្រ ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ ឱ្យ Barcelona តាមស្មើ Paris Saint-Germain ដោយលទ្ធផល ១-១។

បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ PSG នាំមុខមួយគ្រាប់មុន ដោយការស៊ុតប៉េណាល់ទីដោយ ខ្សែប្រយុទ្ធ Kylian Mbappe ខ្សែប្រយុទ្ធអាហ្សង់ទីន Messi បានប្រឹងប្រែងព្យាយាមបង្កើតឱកាសរកគ្រាប់បាល់ ត្បិតក្រុមរបស់ខ្លួនមានសង្ឃឹមតិចក្ដី។ យ៉ាងណាមិញ ម្ចាស់ពាន Ballon dÓr ៥សម័យរូបនេះ បានស៊ុតបាល់ពីចម្ងាយបញ្ចូលទី ដែលធ្វើឱ្យអ្នកចាំទី Keylor Navas ប៉ុន្ដែកីឡាករជនជាតិកូស្ដារីការូបនេះ អាចសង្គ្រោះបាល់ប៉េណាល់ទីរបស់ Messi នៅម៉ោងបន្ថែមក្នុងតង់ទី១។

ដោយឡែក Liverpool បានផ្តួលក្រុម RB Leipzig យ៉ាងងាយ ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ២-០ ក្នុងទីក្រុង Budapest កាលពីថ្ងៃពុធ ខណៈដែលលោកគ្រូបង្វឹក Jurgen Klopp បានបញ្ជាក់ថា លទ្ធផលនេះ នឹងជួយឲ្យក្រុមរបស់លោកទុកភាពសោកសៅនៃក្របខ័ណ្ឌ Premier League មួយឡែក។

គួរបញ្ជាក់ផងដែរថា PSG ១-១ នៅជើងទី២ ប៉ុន្ដែក្រុមអ្នកមានបុណ្យ Barcelona ត្រូវធ្លាក់ចេញពីការប្រកួត Champions League ត្រឹមវគ្គ១៦ក្រុម ក្រោយដោយសារបរាជ័យកាលពីជើងទី១ ១-៤ នៅក្នុងទឹកដីរបស់ពួកគេ ខណៈ ក្រុមរបស់លោក Mauricio Pochettino ទទួលបានកៅអីឡើងទៅវគ្គបន្ទាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ