(មានវីដែអូ) បិសាចក្រហមខកឱកាសត្រលប់ទៅកំពូលតារាង PL ក្រោយបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង ខណៈ ក្រុមតោខៀវ Chelsea បានត្រឹមស្មើជាមួយ Wolves ក្រោមការដឹកនាំរបស់លោក Thomas Tuchel
អង់គ្លេស៖ ក្រុមបាតតារាង Sheffield United បានយកឈ្នះ Manchester United ដោយលទ្ធផល ២-១ ក្នុងការប្រកួត Premier League កាលពីយប់មិញនៅទឹកដី Old Trafford។
Sheffield បានរកគ្រាប់បាល់នាំមុខនៅតង់ទី១ ដោយការតែតបញ្ចូលទីរបស់ Kean Bryan ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់តាមស្មើវិញដោយ Harry Maguire នៅក្នុងតង់ទី២។
ដោយឡែក ក្រុមតោខៀវ Chelsea ដែលបង្វឹកដោយអ្នកចាត់ការថ្មីលោក Thomas Tuchel ទទួលបានលទ្ធផលមិនសូវល្អ សម្រាប់ប្រកួតដំបូងនៅទឹកដី Stamford Bridge ក្រោយស្មើជាមួយ Wolves ០-០ កាលពីយប់ថ្ងៃពុធនេះ។
ក្រុមដែលបង្វឹកដោយគ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ មានការគ្រប់គ្រងបាល់ និង បញ្ជូនបានច្រើនប៉ុន្ដែ ពួកគេមិនមានឱកាសក្នុងការរកគ្រាប់បាល់នោះទេ។ នៅក្នុងតង់ទី១ ក្រុមតោខៀវមានឱកាសក្នុងការប៉ះបាល់ឱ្យគ្នា ៤៣៣លើកក្នុងរយៈពេល៤៥នាទី។ នេះជាចំនួនច្រើនបំផុតបើធៀបទៅនឹង ស្ថិតិក្រុមដទៃនៅ Premier League រដូវកាលនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមលោក Ole Gunnar Solskjaer បន្ដឈរនៅលេខពីរមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Manchester City ដែលនៅសល់១ប្រកួតក្នុងដៃ ខណៈ Sheffield United បន្ដឈរនៅបាតតារាងមានគម្លាត១០ពិន្ទុពីតំបន់សុវត្ថិភាព៕ លោក Tuchel បានចូលខ្លួនមកដឹកនាំ Chelsea ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ មុនចូលរួមប្រកួតលើកដំបូង ក្រោយក្លិបប្រកាសបណ្ដេញលោក Frank Lampard”៕