អង់គ្លេស ៖ ក្លឹបបិសាចក្រហម Manchester United ឡើងមកឈរនៅចំណាត់ថ្នាក់លេខ២នៃតារាង Premier League សារជាថ្មីក្រោយយកឈ្នះលើក្រុម Newcastle United ដោយលទ្ធផល៣ទល់នឹង១នៅកីឡដ្ឋាន Old Trafford។

ក្រុម Newcastle បានដាក់សម្ពាធលើក្រុម Man United យ៉ាងខ្លាំងនៅដើមតង់ មុននឹងខ្សែប្រយុទ្ធ Marcus Rashford រកគ្រាប់នាំមុខអោយក្លឹប Man Utd នៅនាទីទី៣០ ប៉ុន្តែត្រូវបានកីឡាករ Allan Saint-Maximin រកបានមួយគ្រាប់តាមស្មើវិញនៅនាទីទី៣៦។ 

យ៉ាងណាមិញ ចូលដល់តង់ទី២បានជាង១០នាទីខ្សែប្រយុទ្ធមាឌល្អិត Daniel James បានរកបានមួយគ្រាប់់ទៀតជួយអោយ Man Utd នាំមុខសារជាថ្មី មុននឹងខ្សែបម្រើឆ្នើម Bruno Fernandes រកបានមួយគ្រាប់ទៀតដោយបានពិន័យប៉េណាទីនៅនាទីទី៧៥ ដែលជាគឺជាគ្រាប់បាល់សម្រេចសេចក្តីការប្រកួតមួយនេះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះក្លឹប Manchester United មាន៤៩ពិន្ទុឈរនៅលេខ២ស្មើជាមួយនឹងក្លឹប Leicester City ដោយតាមពីក្រោយក្លឹបមេឃខៀវ Manchester City ដែលកំពុងឈរលើកំពូលតារាង១០ពិន្ទុឯណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ