អឺរ៉ុប៖ AC Milan ទទួលបានឱកាសរកគ្រាប់បាល់តាមស្មើ ១-១ Manchester United នៅម៉ោងបន្ថែមបង្គ្រប់ សម្រាប់ការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Europa League នៅទឹកដី Old Trafford។

ខ្សែប្រយុទ្ធវ័យក្មេង Amad Diallo រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមបិសាចក្រហម ដោយការតែតបញ្ចូលទីនៅ៥នាទីដំបូងនៃការប្រកួត ប៉ុន្ដែត្រូវបានក្រុមភ្ញៀវតាមស្មើដោយកីឡាករ Simon Kjaer រកគ្រាប់បាល់បញ្ចូលទីនៅនាទី៩០+២។

គួរបញ្ជាក់ផងដែរថា គ្រាប់បាល់ចុងម៉ោងរបស់ Kjaer ដែលរកឱ្យ Milan តាមស្មើជាគ្រាប់បាល់ដំបូងរបស់គេនៅពានរង្វាន់អឺរ៉ុប បើរាប់តាំងពីពេលរកបានទល់នឹង Spartak Moscow កាលពីខែតុលា ឆ្នាំ២០១៧ កាលនៅជាកីឡាករក្រុម Sevilla៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ