ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសន្យាបន្តកិច្ចសន្ទនាជាមួយរុស្ស៊ី ដើម្បីជួយបញ្ចប់ការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ហើយលោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃការរួបរួមរបស់អឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Politico នៅថ្ងៃទី ០២ កញ្ញា ២០២២។
លោក ម៉ាក្រុង បានគូសបញ្ជាក់អំពីគោលនយោបាយការបរទេសរបស់គាត់បែបនេះ នៅក្នុងសុន្ទរកថា ទៅកាន់ឯកអគ្គរដ្ឋទូតបារាំងនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងប៉ារីស។
លោក ម៉ាក្រុង បាននិយាយថា លោកនឹងពិភាក្សាជាមួយរុស្ស៊ីម្តងទៀត បន្ទាប់ពីបេសកកម្មរបស់ទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) នៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា របស់អ៊ុយក្រែនបានបញ្ចប់។ លោក ម៉ាក្រុង បាននិយាយទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែសីហា នៅពេលដែលពួកលោកបានយល់ព្រមលើសារៈសំខាន់នៃការបញ្ជូនក្រុមដំបូងទៅកាន់រោងចក្រនេះ។
លោក ម៉ាក្រុង បានគូសបញ្ជាក់អំពីតម្រូវការក្នុងការរៀបចំសម្រាប់ជម្លោះដ៏យូរដែលអាចកើតមាន ដោយលោកក៏បានសង្កត់ធ្ងន់ដែរថា ការរួបរួមរបស់អឺរ៉ុប ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី គឺជាគន្លឹះដ៏សំខាន់ ព្រោះការបង្កើតការបែកបាក់គ្នានៅអឺរ៉ុប។