មីយ៉ាន់ម៉ា៖ ក្រុមអ្នកការទូតមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គ្រោងនឹងជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ Min Aung Hlaing ខណៈប្រទេសមីយ៉ាន់ម៉ាឈានដល់ភាពវឹកវរក្នុងខែទី ៥ ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ ចំពេលមានការកើនឡើងនៃការដាក់ទណ្ឌកម្មថ្មីពីសហភាពអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ Aljazeer

លោក Erywan Pehin Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី ២ របស់ប្រ៊ុយណេ និងអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានទៅដល់ទីក្រុងណៃពិដោកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

មន្ត្រីរូបនោះបានបន្ថែមទៀតថាក្រុមប្រេសិតនឹងជួបជាមួយលោក Min Aung Hlaing នៅ ថ្ងៃសុក្រនេះ ហើយក្រុម យោធាបានប្រាប់អ្នកសារព័ត៌មានថាពួកគេនឹងចេញផ្សាយព័ត៌មានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

អាស៊ានដែលមានសមាជិក ១០ ប្រទេសរួមទាំងមីយ៉ាន់ម៉ាបានដឹកនាំកិច្ចប្រឹងប្រែងការទូតដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចប៉ុន្តែក្រុមនេះប្រតិបត្តិការដោយឈរលើមូលដ្ឋានមិនជ្រៀតជ្រែកក្នុងកិច្ចការនិងសកម្មភាពឯកភាពគ្នា។ 

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះបានចុះខ្សោយចាប់តាំងពីរដ្ឋប្រហារ ដោយមនុស្សជាង ៨០០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដ៏ឃោរឃៅទៅលើក្រុមប្រឆាំង។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ