ស្វីស៖ លោក ចូ បៃដិន និងលោក វ៉្លាឌីមៀ ពូទីន បានព្យាយាមធ្វើអោយភាពតានតឹងទៅជាត្រជាក់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-រុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់មេដឹកនាំទាំងពីរនៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស នៅថ្ងៃពុធសប្តាហ៍ម្សិលមិញ (ម៉ោងក្នុងតំបន់) ដោយប្រធានាធិបតីអាមេរិកបាននិយាយថា សមភាគីវិក្រឹមឡាំងរបស់លោកមិនចង់បានសង្គ្រាមត្រជាក់ជាថ្មីឡើយ៕ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១។

មេដឹកនាំទាំងពីរបានពិភាក្សាលេចចេញជាវិជ្ជមានប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីបានជជែកគ្នាអស់ពេលជាង៣ម៉ោង ក្នុងនោះមានប្រើពេលអស់២ម៉ោងសម្រាប់កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងសមភាគីរុស្ស៊ី ។ 

ដោយឡែក លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្ទនានេះគឺពិតជាពោលពេញការស្ថាបនា ហើយថាពួកគេ (រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ) បានឯកភាពអោយឯកអគ្គរដ្ឋទូតរបស់អាមេរិក-រុស្ស៊ីបន្តមុខតំណែងរបស់ពួកគេ នៅក្នុងកាយវិការនៃការផ្សះផ្សារទំនាក់ទំនងការទូត ។

យ៉ាងណាមិញ សម្រាប់លោក បៃដិន វិញ បានហៅកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅឯវិមាន Villa La Grange ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីសថា ជា “រឿងល្អ” ហើយថា ប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីរមានការទទួលខុសត្រូវតែមួយនៅលើឆាកអន្តរជាតិ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ