អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា ខ្លួនលោកមានទំនុកចិត្តខ្ពស់ថា នឹងអាចមានកិច្ចប្រជុំកំពូលមួយ ជាមួយសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្ល៉ាឌីមៀ ពូទីន ដែលគ្រោងរៀបចំធ្វើឡើងក្នុងខែមិថុនាខាងមុខនេះ ។នេះបើតាមការចេញដោយប្រភព ស៊ីនហួរ នៅថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១ នេះ។

នៅពេលត្រូវបានសាកសួរអំពីជំនួបជាមួយលោក ពូទីន ក្នុងអំឡុងខែមិថុនាខាងមុខនេះ លោក ចូ បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា ខ្ញុំមានទំនុកចិត្តថា យើងនឹងអាចធ្វើវាបាន យើងមិនទាន់បានរៀបចំកន្លែង និងពេលវេលាជាន់លាក់នៅឡើយទេ ទាំងអស់នេះកំពុងស្ថិតក្នុងការរៀបចំ ។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បានបញ្ជាក់ថា របៀបវារៈដែលនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំកំពូល ព្រមទាំងពេលវេលា និងទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីរនឹងត្រូវជួបពិភាក្សាគ្នានោះ កំពុងស្ថិតនៅក្នុងការពិចារណាជ្រើសរើសនៅឡើយ ៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ