(រីយ៉ូ)៖ នៅទីបំផុតអាហ្សង់ទីន បានបញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ២៨ឆ្នាំនៃការឈ្នះពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ហើយ នៅពេលយកឈ្នះម្ចាស់ផ្ទះប្រេស៊ីល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដានេះ។

ពពកស Argentine ឈ្នះជើងឯក Copa America លើកទី15 បន្ទាប់ពីខកខានជិត 30មកហើយ ជាក្រុមឡើងវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេក្នុងពានរង្វាន់ Copa America 29លើកនិងឈ្នះជើងឯក 15ដង នាំមុខស្ថិតិក្រុម Uruguay ឡើងវគ្គផ្តាច់ព្រ័ត្រ 21លើក ឈ្នះជើងឯក 15ដង នេះក៏ជាពានរង្វាន់ទី1 សម្រាប់ Leo Messi ជាមួយជម្រើសជាតិ Argentine ផងដែរ។

យ៉ាងណាមិញ ខ្សែបម្រើប្រយុទ្ធមកពីក្លិបបារាំង Paris Saint-Germain, Angel Di Maria ជាអ្នករកបានគ្រាប់ជ័យជម្នះតាំងពីនាទី២១ ពីការបញ្ជូនរបស់មិត្តរួមក្រុម De Paul នៅក្នុងកីឡដ្ឋាន Estadio do Maracana នាថ្ងៃអាទិត្យនេះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ