ជំងឺផ្សិតខ្មៅ ឬឈ្មោះបែបវិទ្យាសាស្ត្រថា mucormycosis បណ្ដាលអោយមនុស្សជាង ៤,២០០នាក់ស្លាប់នៅឥណ្ឌា
3 ឆ្នាំ មុន
ឥណ្ឌា៖ ក្រសួងសុខាភិបាលឥណ្ឌា រាយការណ៍ថា ករណីជំងឺ ផ្សិតខ្មៅ ឬ ឈ្មោះបែបវិទ្យាសាស្ត្រថា mucormycosis កើតឡើងជាង ៤៥.០០០ករណីក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយមនុស្សជាង ៤.២០០ នាក់បានស្លាប់។ នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន CNA
វាគឺជាជំងឺកាចសាហាវ ហើយគ្រូពេទ្យត្រូវធ្វើការវះកាត់យកភ្នែក ច្រមុះ និងថ្គាម ចេញពីអ្នកជំងឺដើម្បីបញ្ឈប់វាកុំឲ្យរាលដាលទៅខួរក្បាល ហើយអត្រាមរណៈគឺច្រើនជាង៥០ភាគរយ។
យ៉ាងណាមិញ ក្រុមអ្នកជំនាញបានសន្មត់ថា ការកើនឡើងថ្មីៗនេះគឺដោយសារការប្រើប្រាស់ថ្នាំស្ដេរ៉ូអ៉ីតច្រើនពេកក្នុងការព្យាបាលកូវីដ១៩ ។