ប្រទេសចិនរកឃេីញផ្ទុះជំងឺ ឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន
2 ឆ្នាំ មុន
ចិន៖ ប្រទេសចិនរកឃេីញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន ហើយជំងឺឡានយ៉ា នេះបង្កឡេីងដោយវីរុស ឈ្មោះ ហេនីប៉ា (Henipavirus) ។ គេសង្ស័យឆ្លងមកពីប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរ ព្រៃ និងប្រភេទសត្វកកេរ ។
រោគសញ្ញាជំងឺឡានយ៉ា មានគ្រុនក្តៅ ក្អក អស់កំលាំង មិនឃ្លានអាហារ គ្រាប់ឈាមស និងប្លាកែតថយចុះ។ មិនមានភស្តុតាងឆ្លងពីមនុស្សទៅមនុស្សទេ និងមិនមានឱសថព្យាបាល និងវ៉ាក់សាំងទេ។
គួរបញ្ជាក់ថា អត្រាស្លាប់បង្កឡេីងដោយជំងឺឡានយ៉ានេះ ខ្ពស់ជាងជំងឺកូវីដ-១៩ ។