ម៉ានីល៖ ក្រសួងសុខាភិបាលហ្វីលីពីនបានឱ្យដឹងពីការរកឃើញករណីឆ្លងដំបូងបំផុតនៃជំងឺអុតស្វា នៅក្នុងប្រទេសរបស់ខ្លួន ទើបត្រូវបានរកឃើញ នៅលើពលរដ្ឋហ្វីលីពីនម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេស កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ៣១ កក្កដា ២០២២។ 

លោកស្រី បេវើលី ហូ (Beverly Ho) រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយថា អ្នកជំងឺខាងលើ គឺជាជនជាតិហ្វីលីពីន វ័យ ៣១ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេសវិញ កាលពីថ្ងៃទី១៩ ខែកក្កដា។ 

បើតាមលោកស្រី Ho អ្នកជំងឺបានធ្វើដំណើរទៅប្រទេសដែលមានកត់ត្រាករណីជំងឺអុតស្វា ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឱ្យចំថា ប្រទេសណាខ្លះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរហ្វីលីពីនក៏បានរកឃើញ អ្នកជាប់ពាក់ព័ន្ធជិតស្និទ្ធចំនួន ១០នាក់ផងដែរ។ ទោះអ្នកទាំងនោះ មិនមានរោគសញ្ញាសង្ស័យក៏ដោយ ពួកគេកំពុងបន្តស្ថិតក្រោមការតាមដាន៕ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ