នាយករដ្ឋមន្ត្រីថៃ សន្យាផ្តល់ជំនួយដល់ជនភៀសខ្លួនមីយ៉ាន់ម៉ាក្នុងពេលដែលមានការប្រយុទ្ធគ្នានៅតាមព្រំដែន
បាងកក៖ នាយករដ្ឋមន្ត្រី Prayur Chan-O-Cha បានអះអាងថានឹងផ្តល់ជំនួយនិងយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនគ្រប់រូប បន្ទាប់ពីមានការប្រយុទ្ធពុះកញ្ជ្រោលឡើងរវាងជនជាតិភាគតិចការ៉ែននិងយោធាមីយ៉ាន់ម៉ា ធ្វើអោយប្រជាពលរដ្ឋនៅនឹងកន្លែងបានក្លាយទៅជាជនភៀសខ្លួនដោយរត់ឆ្លងកាត់ព្រំប្រទល់ចូលទៅក្នុងស្រុក Mao sot នៃខេត្ត Tak ប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Thet hailer នៅថ្ងៃទី២៦ ធ្នូ ២០២១។
ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបានព្រមានថា ជនភៀសខ្លួននឹងត្រូវបញ្ជូនត្រឡប់ទៅមីយ៉ាន់ម៉ាវិញនៅពេលដែលការប្រយុទ្ធបានធូស្រាល។លោកបន្តថា គ្មានមជ្ឍមណ្ឌលថ្មីនឹងត្រូវបានបង្កើតសំរាប់ជនភៀសខ្លួនជាង ៩០,០០០នាក់ ដែលបានរត់ពីរដ្ឋការ៉ែនជាមួយនឹងយោធាដែលបានទម្លាប់គ្រាប់បែកដែលឆ្លងកាត់ព្រំប្រទល់ឬក៏ឆ្លងកាត់បន្ថែមទៀតក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ការប្រកាសនេះបានលេចចេញមកក្នុងខណៈដែល អង្គការមិត្តគ្មានព្រំប្រទល់(Friends without border )បានអំពាវនាវដល់រដ្ឋាភិបាលថៃឲ្យធ្វើការជាមួយក្រុមមនុស្សធម៌និងសកម្មជននៅនឹងកន្លែងដើម្បីផ្តល់ជំរកឲ្យជនភៀសខ្លួនទាំងនេះ។
ពួកគេបានជំរុញឲ្យរដ្ឋាភិបាលថៃប្រកាន់ជំហរប្រឆាំងទៅនឹងអំពើហឹង្សាររបស់យោធាផ្តាច់ការ ដែលប្រឆាំងទៅនឹងប្រជាពលរដ្ឋខ្លួនឯងនិងទំលាក់ចោលការគាំទ្រទាំងអស់ចំពោះក្រុមយោធាផ្តាច់ការភូមា។ ការប្រយុទ្ធបានរីកធំឡើងកាលពី ១០ថ្ងៃមុនរវាងពួកសហព័ន្ធជាតិការ៉ែននិងពួកយោធាកងកម្លាំងដែលការពារព្រំប្រទល់ការ៉េន តទល់ជាមួយពួកយោធាដែលបានទម្លាក់គ្រាប់បែកកាលពីយប់ថ្ងៃព្រហស្បត៍និងការប៉ះទង្គិចគ្នាជាច្រើនបានកើតឡើងនៅជិតព្រំប្រទល់មីយ៉ាន់ម៉ា-ថៃ ដែលជាទីក្រុងស្ថិតនៅជាប់នឹងព្រំប្រទល់ដែលរងនូវការផ្លោងដោយកាំភ្លើងត្បាល់។
យ៉ាងណាមិញ នាយករដ្ឋមន្ត្រី Prayut បាននិយាយថាលោកនឹងចេញនូវការព្រមានចំពោះភាគីទាំងសងខាងដែលពាក់ព័ន្ធទៅនឹងការប្រយុទ្ធរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យមានការទម្លាក់គ្រាប់បែកនិងអំពើហឹង្សាហៀរចូលទៅក្នុងទឹកដីឆ្លងកាត់ព្រំប្រទល់ដែលធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋថៃ៕RT