អង់គ្លេស ៖ លោក Frank Lampard បានកោតសរសើរនិងសម្តែងការពេញចិត្តចំពោះកូនក្រុមគឺខ្សែបម្រើ Mason Mount បន្ទាប់ពីរូបគេបានជួយអោយតោខៀវ Chelsea ផ្តួលក្រុមគូប្រជែងរួមទីក្រុង Fulham ដែលមានគ្នាតែ១០ នាក់ក្នុងលទ្ធផល១ទល់និង០កាលពីថ្ងៃសៅរ៏។
កីឡាករអន្តរជាតិអង់គ្លេសវ័យ ២២ ឆ្នាំបានរកគ្រាប់បាល់នៅនាទីទី៧៨ ខណៈអ្នកចាំទី Alphonse Areol មិនអាចជួយសង្គ្រោះបាល់បានហើយលទ្ធផលនេះគឺបញ្ចប់ភាពមិនដែលឈ្នះ ៣ ប្រកួតចុងក្រោយរបស់ក្រុមភ្ញៀវ។
ទោះយ៉ាងណាក្រុមម្ចាស់ផ្ទះនៅសល់គ្នាលេងតែ១០នាក់បន្ទាប់ពីខ្សែការពារស្លាប Antonee Robinson របស់ Fulham ត្រូវបណ្តេញចេញក្រោយប៉ះទង្គិចគ្នាដណ្តើមបាល់លើប្រធានក្រុមតោខៀវ Chelsea កីឡាករអន្តរជាតិ អេស្បាញ Cesar Azpilicueta ចាប់តាំងពីមុនបញ្ចប់ការប្រកួតតង់ទី១មកម្លេះ៕