(មានវីដេអូ) Leicester City បានវាយបកយកឈ្នះ Liverpool ៣-១ ខណៈ Man City បំបាក់ Hotspur មិនអោយតដៃរួចក្នុងលទ្ធផល ៣-០
អង់គ្លេស៖ Leicester City បានវាយបកយកឈ្នះ Liverpool ក្នុងការប្រកួត Premier League ដែលបញ្ចប់ក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។
ក្រុមហង្សក្រហមរំពឹងថាអាចរក្សាលំនឹងនៅតំណែងក្រុមកំពូលទាំង៤នៅលើតារាងលីគកំពូលអង់គ្លេស នៅពេលខ្សែប្រយុទ្ធ Mohamed Salah រកគ្រាប់បាល់នាំមុខនៅនាទីទី៦៧។
ប៉ុន្ដែក្រុមម្ចាស់ផ្ទះ Leicester មានឱកាសវាយបកយកឈ្នះត្រឹមចន្លោះពេល៧នាទី។ James Maddison រកគ្រាប់បាល់តាមស្មើដោយការស៊ុតហ្វ្រីឃីគយ៉ាងល្អ។ ហើយខ្សែប្រយុទ្ធ Jamie Vardy មានឱកាសក្នុងការរកគ្រាប់បាល់នាំមុខ បន្ទាប់ពី ខ្សែការពារចំណូលថ្មី Ozan Kabak និង អ្នកចាំទី Alisson មិនយល់ចិត្តគ្នាក្នុងការសង្គ្រោះបាល់។
ដោយឡែក ក្រុមមេឃខៀវ Man City ពិតជាធ្វើបានល្អមែន បានបំបាក់ក្រុមមាន់ខ្នាយមាស Hotspur មិនអោយតដែរួចក្នុងលទ្ធផល៣-០ កាលពីយប់មិញនេះ នៅកីឡាដ្ឋាន Etihad Stadium។
៣គ្រាប់របស់ Man City រកបានដោយកីឡាករ២រូបប៉ុណ្ណោ សម្រាប់គ្រាប់ទី១ បានបាល់ប៉េណាល់ទីនៅនាទី២៣ ដោយកីឡាករRodri នឹង២គ្រាប់ទៀតធ្វើបានដោយកីឡាករខ្សែបំរើ Gundogan នៅនាទី៥០,៦៦ ។
គួរបញ្ជាក់ផងដែរថា Leicester City បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ២ មាន៤៦ពិន្ទុ ដោយឡែក Liverpool នៅចំណាត់ថ្នាក់លេខ៤ មាន៤០ពិន្ទុ។ ចំនែកឯ ក្រុមមេឃខៀវ Man City ឈរលេខ១កំពូលតារាង មាន៥៣ពិន្ទុ ហើយសម្រាប់ Hotspur បានធ្លាក់មកលេខ៩ មានតែ៣៦ពិន្ទុប៉ុណ្ណោះ។