អង់គ្លេស ៖ Man United មានឱកាសក្នុងការកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Man City មកនៅត្រឹម៥ពិន្ទុ ប៉ុន្តែ បានភ្លាត់ស្មៀកស្មើគ្នាក្នុងលទ្ធផល ១-១ នៅលើទឹកដីក្រុមកៀតបាតតារាង West Bromwich Albion។ 

ដោយឡែក ក្រុម Everton ក៏បានខ្ជះខ្ជាយឱកាសក្នុងការតាមស្មើពិន្ទុជាមួយនឹងក្រុមស្ថិតក្នុងទីក្រុងតែមួយ Liverpool ក្រោយពីបានលេងការប្រកួតតិចជាង២លើក ប៉ុន្តែ បានរងបរាជ័យក្នុងលទ្ធផល ២-០ លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Fulham។ 

ទោះបីជាយ៉ាងណា ក្រុម Arsenal បានឡើងឈរនៅពាក់កណ្តាលតារាងវិញ ក្នុងចំណាត់ថ្នាក់លេខ១០ ខណៈដែលខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានអបអរការចូលលេងក្នុងជម្រើសដំបូងជាលើកទី១របស់គេ ក្រោយពីការអវត្តមានដោយសារតែហេតុផលផ្ទាល់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-២ លើក្រុម Leeds United។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ