ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។

អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ។

តាមរយៈបណ្តាញសង្គម ពលរដ្ឋមួយចំនួន បានគាំទ្រឱ្យក្រសួងព័ត៌មានគ្រប់គ្រងលើជនដែលបង្កើតមាតិកាវីដេអូ ដោយត្រូវឱ្យពួកគេចុះឈ្មោះនៅក្រសួងព័ត៌មាន ជាពិសេសតម្រូវឱ្យមានសញ្ញាប័ត្រយ៉ាងតិចបរិញ្ញាប័ត្រ ពីសាលាដែលគេទទួលស្គាល់។ បើមិនដូច្នេះទេ នឹងបង្កភាពរញេរញៃ ខណៈក្មេងទំនើងខ្លះដែលគ្មានសីលធម៌ក៏អាចបង្កើតមាតិកាបាន ដែលនាំឱ្យជិះឥទ្ធិពលអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ។

ជុំវិញករណីនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និង វិជ្ជាជីវៈ ដែលធ្វើឲ្យមនុស្សមួយខេត្ត ត្រូវបានគេរើសអើង ។

លោកបានគូសបញ្ជាក់ថា លោកមិនអាចទទួលយកមិនបាននោះទេ និងបានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ត្រូវតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ