ភ្នំពេញ ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មានជូនសាធារណជនជ្រាបថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាអក្សរអង់គ្លេសថា «Sar Sokha» និងថែមទាំងដាក់រូបភាព ឯកឧត្តមអភិសន្តិបណ្ឌិត ទៀតផង។

អ្នកនាំពាក្យ បន្ដថា តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថា ឈ្មោះក្រុមហ៊ុន OCIC។ 

អ្នកនាំពាក្យ ក៏បានអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា។

Information Statement! 

The Spokesperson of His Excellency Abhisantibindit Dr. Sar Sokha, Deputy Prime Minister and Minister of Interior, would like to inform the public that on the social media platform Telegram, a malicious individual has created a fake account using the English name "Sar Sokha", along with the photo of His Excellency Abhisantibindit Dr. Sar Sokha. 

Through this fraudulent account, the perpetrator has been sending messages to various individuals, attempting to lure them into transferring money to participate in so-called investment opportunities with a company they claim is named OCIC. 

The Spokesperson of His Excellency Abhisantibindit Dr. Sar Sokha urges the public to remain highly vigilant against such fraudulent and deceptive activities, as well as other similar forms of online scams on various social media platforms.

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ