ការប្រកួតជើងទី១ វគ្គ ១៦ ក្រុមចុងក្រោយ Champions League បានបញ្ចប់ទៅហើយកាលពីយប់មិញ ជាលទ្ធផលយើងក៏សម្រេចរកឃើញក្រុមដែលមានឱកាសអាចឡើងទៅកាន់វគ្គបន្ទាប់ជាបណ្តើរៗហើយដែរ។

ត្បិត UEFA ពុំមានការប្រកាសចេញនូវបញ្ជីឈុត ១១ រូបល្អបំផុត ជាលក្ខណៈប្រមូលផ្តុំសប្តាហ៍ទាំងពីរចូលគ្នាក៏ដោយ តែគេជឿថាប្រាកដជាដូចការយល់ឃើញរបស់មតិភាគច្រើន។នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រល្បីឈ្មោះ Sportsmole 

ក្នុងនោះមានដូចជា៖

•  អ្នកចាំទី: Alisson (Liverpool)

•  ខ្សែការពារ: Nacho (Real Madrid), Kabak (Liverpool), Cancelo (Man City) Azpilicueta (Chelsea)

•  ខ្សែបម្រើ: Verratti (PSG), Musiala (Bayern), Silva (Man City)

•  ខ្សែប្រយុទ្ធ: Mbappe (PSG), Lewandowski (Bayern) និង Haaland (Dortmund)

គួរបញ្ជាក់ថា ឈ្មោះកីឡាករទាំងអស់សុទ្ធសឹងជាកីឡាករដែលស្ថិតនៅក្រុមជ័យជម្នះ ហើយសម្រាប់កីឡាករ ៣ រូបជួរលើសុទ្ធសឹងតែរកបានគ្រាប់បាល់ដូចគ្នាជាពិសេសគឺ Mbappe ដែលធ្វើបានដល់ Hat-Trick ពេលទល់ Barcelona។ រីឯនៅតំបន់ការពារ និងបម្រើពួកគេមានចំណែក Assist បាល់ ក៏ដូចជាបានដើរតួជាជញ្ជាំងយ៉ាងល្អនៅប្រកួតនាជើងទី ១ នេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ