អឺរ៉ុប៖ Olivier Giroud ស៊ុតហ្ស៊ីហ្ស៊ូបញ្ចូលទីយ៉ាងល្អ ក្នុងការប្រកួតឱ្យ Chelsea យកឈ្នះ Atletico Madrid ដោយលទ្ធផល ០-១ នៅវគ្គ១៦ក្រុមចុងក្រោយជើងទី១ UEFA Champions League កាលពីយប់ថ្ងៃអង្គារកន្លងទៅ។

គ្រាប់បាល់នេះដំបូងឡើយត្រូវបានអាជ្ញាកណ្ដាលចាប់ offside ប៉ុន្ដែនៅពេលពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាល(VAR) ទើបវាត្រូវបានសម្រេចផ្ដល់ឱ្យជាគ្រាប់បាល់ត្រឹមត្រូវ។

យ៉ាងណាមិញ គ្រាប់បាល់របស់ Giroud មិនត្រឹមតែផ្ដល់នូវជ័យជម្នះសម្រាប់ Chelsea នោះទេ ដោយវាជាគ្រាប់បាល់ក្រៅទឹកដី មានន័យថាក្រុមរបស់លោក Thomas Tuchel នៅរក្សាកំណត់ត្រាមិនបរាជ័យនៅក្លិបតោខៀវ ហើយជួយពួកគេខិតកាន់តែកៀកក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។

គួររំលឹកថា Chelsea រក្សាកំណត់ត្រាមិនបរាជ័យ៨ប្រកួត ចាប់តាំងពីលោក Tuchel ចូលខ្លួនមកដឹកនាំជំនួសលោក Frank Lampard ខណៈ Giroud នៅតែជាវីរបុរសនៃការប្រកួតសម្រាប់ពួកគេ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ