Auckland City FC បានដកខ្លួនចេញពីការប្រកួត FIFA Club World Cup ដោយសារវិធានការការពារវីរុសកូរ៉ូណានៅប្រទេសណូវែលសេឡង់។
FIFA បានប្រកាសថា ដោយសារបញ្ហាបទបញ្ជាចត្តឡីស័ករបស់អាជ្ញាធរប្រទេសណូវែលសេឡង់ មិនត្រូវតាមការកំណត់របស់ FIFA ទើបក្រុមមួយនេះសម្រេចដកខ្លួនពីការប្រកួត។
យ៉ាងណាមិញ ការប្រកួតពានរវាងជើងឯកប្រចាំទ្វីប បានផ្លាស់ប្ដូរពីខែធ្នូ ឆ្នាំ២០២០ ទៅខែកុម្ភៈ ឆ្នាំ២០២១ នៅប្រទេសកាតារ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។
គួរបញ្ជាក់ផងដែរថា ការចាប់ឆ្នោតប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ខណៈក្រុមដែលចូលរួមការប្រកួតមានដូចជា ក្រុមកាតារ Al-Duhail, ក្រុមអេហ្ស៊ីប Al Ahly, Ulsan Hyundai មកពីកូរ៉េខាងត្បូង, Tigres UANL មកពីម៉ិកស៊ីកូ, ជើងឯក UCL Bayern Munich និង ជើងឯក Copa Libertadores (ក្រុមដែលឈ្នះវគ្គផ្ដាច់ព្រ័ត្ររវាង Santos និង Palmeiras)៕