សូម៉ាលី៖ ក្រុមសកម្មប្រយុទ្ធ al-Shabab ចំនួន ៤៣ នាក់ត្រូវបានសម្លាប់ដោយកងទ័ពជាតិសូម៉ាលី (SNA) ក្នុងអំឡុងពេលប្រតិបត្តិការមួយយប់ដែលបានធ្វើឡើងនៅក្នុងតំបន់ Aborey នៃស្រុក Bula-barte នៅកណ្តាលប្រទេសសូម៉ាលី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី១៨ កញ្ញា ២០២២។
កងទ័ពជាតិសូម៉ាលី បានរាយការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានចារកម្មអំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។RT