ស៊ីរី៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថាការការពារអាកាសរបស់ប្រទេសស៊ីរីបានស្ទាក់ចាប់មីស៊ីលពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ al-Safirah ភាគខាងត្បូងទីក្រុងអាឡិបប៉ូដែលជាទីតាំងដែលអ៊ីស្រាអែលបានវាយប្រហារម្តងហើយម្តងទៀត ចំពោះវត្តមានរបស់អ៊ីរ៉ង់ដែលកំពុងកើនឡើង។នេះបើយោងតាមប្រភព Aljazeera

 

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានស្រង់សម្តីប្រភពយោធាថា“ នៅម៉ោងប្រហែល ២៣ៈ៣៧ ថ្ងៃច័ន្ទអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសឆ្ពោះទៅភាគអាគ្នេយ៍នៃក្រុងអាឡិបប៉ូដោយបានកំណត់ទីតាំងនានានៅក្នុងតំបន់អាល់សាហ្វីរ៉ា។

ក្រសួងការពារជាតិបានបន្ថែមទៀតថា“ ការការពារអាកាសរបស់យើងស្ទាក់ចាប់មីស៊ីល…ភាគច្រើនបាញ់ទម្លាក់” ។

ដោយឡែក ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថាកាំជ្រួចបានធ្លាក់នៅក្បែរមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រក្នុងទីក្រុងអាល់សារ៉ាហ៊ដោយបំផ្លាញមូលដ្ឋាននិងឃ្លាំងអាវុធដែលប្រើដោយក្រុមគាំទ្រអ៊ីរ៉ង់។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ