ការបាញ់ប្រហារនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ភាគច្រើននៃការបាញ់ប្រហារកើតចេញពីគំនុំផ្ទាល់ខ្លួន។ នៅពេលនេះដែរ ស្នងការប៉ូលិស Greenville បានឲ្យដឹងថា ៖ មានមនុស្ស ១២នាក់រងរបួសក្រោយមានករណីបាញ់ប្រហារ នៅក្នុងក្លឹមLavish Lounge ក្នុងតំបន់Greenville រដ្ឋ Carolina។
ប៉ូលីសក្នុតំបន់បានឲ្យដឹងថា៖ ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ(ពេលវេលាអាមេរិក) ថ្ងៃទី៥ខែ កក្កដា។ ភ្លាមៗនេះប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ចាប់ខ្លួនជនសង្ស័យ។ មកទល់ពេលនេះជនសង្ស័យបាញ់ប្រហារខាងលើមិនបានដឹងពីអត្តសញ្ញាណនៅឡើយទេ។
សូមបញ្ជាក់ថា៖ ក្លឹបរាត្រីនៅអាមេរិក ជាទីកន្លែងតែងតែរងការបាញ់ប្រហារជាញឹកញាប់ ដោយអ្នកដែលទៅសប្បាយផឹកស៊ី នៅក្លឹបភាគច្រើគឺជាយុវវ័យឈាមរាវងាយបង្កទៅជាអំពើហិង្សា៕SS