JERUSALEM៖ រ៉ុក្កែត ២ គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ នៅភាគខាងជើងអ៊ីស្រាអែល ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាត ឬមានអ្នករងរបួសឡើយ ហើយយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានតបតរជាមួយនឹងការបាញ់កាំភ្លើងធំ។

យោធាបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតមួយត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីល និងមួយទៀតបានទៅដល់តំបន់ទីវាលមួយ។

អ៊ីស្រាអែលបានធ្វើសង្គ្រាមនៅឆ្នាំ ២០០៦ ប្រឆាំងនឹងពួកឧទ្ទាមហេសបូឡា (Hezbollah) ដែលបានគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់ និងរ៉ុក្កែតកំរិតខ្ពស់។ ព្រំដែនភាគច្រើនបានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក។

គួររំលឹកថា ក្រុមបះបោរប៉ាឡេស្ទីនតូចៗនៅលីបង់ធ្លាប់បានបាញ់ទៅលើប្រទេសអ៊ីស្រាអែលកាលពីពេលកន្លងមកផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ