ហៃទី៖ នាយករដ្ឋមន្រ្តីលោក Claude Joseph បាននិយាយថាប្រធានាធិបតីនៃប្រទេសហៃទីគឺលោក Jovenel Moise ត្រូវបានគេធ្វើឃាតនៅ ពុធនេះ ដោយបុរសប្រដាប់អាវុធម្នាក់ ដែលបានធ្វើការវាយប្រហារទៅលើគេហដ្ឋានរបស់គាត់នៅឯសង្កាត់ Pelerin នៃទីក្រុង Port-au-Prince ។
នៅក្នុងការវាយប្រហារនេះស្ត្រីទីមួយ Martine Moise កំពុងទទួលការព្យាបាល ដោយត្រូវបានបាញ់បណ្តាលឲ្យរងរបួស។ នេះបើយោងតាមការចុះផ្សាយមុននេះបន្តិចដោយសារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១៕RT