អឺរ៉ុប៖ ក្រុមការពារជើងឯកពានរង្វាន់អឺរ៉ុប Bayern Munich បានយកឈ្នះ Lazio ដល់ក្នុងទឹកដីដោយលទ្ធផល ១-៤ នៅវគ្គ១៦ក្រុមចុងក្រោយជើងទី១ UEFA Champions League។

ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski រកគ្រាប់បាល់បើកឆាកនាំមុខឱ្យ Bayern នៅនាទីទី៩ មុនពេលកីឡាករវ័យក្មេងអង់គ្លេស Jamal Musiala ស៊ុតក្រៅប្រអប់មួយគ្រាប់ទៀត។

យ៉ាងណាមិញ Leroy Sane រកបានគ្រាប់ទី៣ ហើយ ខ្សែការពារ Francesco Acerbi របស់ Lazio ធ្វើឱ្យបាល់ចូលទីខ្លួនឯងមុនពេល Joaquin Correa វាយបកបានមួយគ្រាប់វិញឱ្យក្រុមរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា នេះជាវត្តមានលើកដំបូងរបស់ Lazio ក្នុងការប្រកួតវគ្គ knock-out Champions League ក្នុងរយៈពេល២១ឆ្នាំចុងក្រោយ ប៉ុន្ដែត្រូវខកចិត្តក្រោមថ្វីជើងក្រុមការពារជើងឯក៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ