អន្តរជាតិ៖ ប្រទេសន័រវេសនឹងផ្តល់ប្រាក់១៤៧ លានដុល្លារ ទៅអ៊ុយក្រែនតាមរយៈមូលនិធិអន្តរជាតិដែលដឹកនាំដោយចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី១១ វិចិ្ឆកា ២០២២
យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិន័រវេស លោក Bjørn Arild Gram បាននិយាយថា ប្រទេសន័រវេសនឹងបែងចែកប្រាក់បន្ថែមទៀត ដើម្បីផ្តល់ជំនួយយោធាដល់អ៊ុយក្រែននៅឆ្នាំ ២០២២ និងឆ្នាំ ២០២៣។
គួររម្លឹកផងដែរថា ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក ប្រទេសលោកខាងលិចបាននិងកំពុងផ្តល់ជំនួយមនុស្សធម៌ យោធា និងហិរញ្ញវត្ថុដល់ទីក្រុងគៀវ៕RT