បរទេស៖ ទីក្រុងប៊ែកឡាំង និងរដ្ឋធានី Stockholm បានសន្យាថានឹងដឹកជញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន 7,000 គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ក្រោមការវាយលុកផ្នែកយោធារបស់រុស្ស៊ី។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៤ មីនា ២០២២។

ដោយឡែក រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយថា ប្រទេសរបស់ខ្លួន នឹងបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន 5,000ដើម ទៅកាន់ប្រទេសអ៊ុយក្រែន ហើយលោកស្រី Linde បានហៅវាថាជា "ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ" ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើពេលណា ដែលអាវុធអាល្លឺម៉ង់ និងស៊ុយអែត នឹងត្រូវប្រគល់ឱ្យអ៊ុយក្រែន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ