អន្តរជាតិ៖ ព្យុះទីហ្វុងដុកស៊ូរី (Doksuri) បក់បោកលើប្រទេសហ្វីលីពីន ដែលបង្កឱ្យមានខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ជោគជាំនៅតំបន់ភាគខាងជើង ដែលធ្វើឱ្យទឹកទំនន់ហូរហៀរ និងកាត់ផ្ដាច់ភ្លើងអគ្គិសនីប្រើប្រាស់ដល់មនុស្សរាប់ពាន់នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ កក្កដា ២០២៣។

ប្រជាជនងាយរងគ្រោះរស់នៅតាមបណ្ដោយឆ្នេរនានា ត្រូវបានជម្លៀសចេញមុនពេលព្យុះដុកស៊ូរីបក់បោកមកដល់ ក្នុងល្បឿនខ្យល់រហូតដល់ ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដុកស៊ូរីរំពឹងថា នឹងរក្សានូវកម្លាំងនៃព្យុះ នៅពេលបន្តការបក់បោកឆ្ពោះទៅកាន់កោះតៃវ៉ាន់ និងប្រទេសចិន។

លោក Manual Mamba អភិបាលខេត្តភាគខាងជើង Cagayan បាននិយាយថា «យើងកំពុងរងគ្រោះជាដំណំនៅទីនេះ» ប៉ុន្តែមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ