អេស្ប៉ាញ៖ Lionel Messi រកគ្រាប់បាល់និង បញ្ជូនឱ្យមិត្តរួមក្រុមស៊ុតចូលមួយគ្រាប់ ក្នុងការប្រកួតជ័យជម្នះ ០-២ លើ Sevilla ហើយឈានមកកាន់លេខ២ក្នុងតារាង La Liga។

Messi បញ្ជូនឱ្យ Ousmane Dembele រកគ្រាប់បាល់បញ្ចូលទីបើកឆាក មុនពេលខ្សែការពារ Sergino Dest ស៊ុតប៉ះជាមួយបង្គោលទី។

ប្រធានក្រុម Barcelona រកគ្រាប់បាល់ទី១៩របស់ខ្លួននៅ La Liga នៅ៥នាទីចុងក្រោយមុនការប្រកួតបញ្ចប់ដែលធានាជ័យជម្នះជូនក្រុមបង្វឹកដោយលោក Ronald Koeman និងតាមប្រកៀកក្រុមកំពូលតារាង Atletico Madrid។

គួរបញ្ជាក់ថា បច្ចុប្បន្ន Barca មាន៥៣ពិន្ទុពីការលេង២៥ប្រកួត តាមពីក្រោយក្រុមរបស់លោក Diego Simeone ២ពិន្ទុប៉ុន្ដែពួកគេនៅសល់២ប្រកួតក្នុងដៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ