Benzema ស៊ុត២គ្រាប់ចុងម៉ោងជួយ Real Madrid ឈរលេខ២បណ្ដោះអាសន្ន ខណៈ Atletico Madrid បានត្រឹមស្មើ ០ទល់០ជាមួយ Getafe
3 ឆ្នាំ មុន
អេស្ប៉ាញ៖ Karim Benzema រកគ្រាប់បាល់ចុងម៉ោងយក៣ពិន្ទុឱ្យ Real Madrid ក្រោយយកឈ្នះ Elche ដោយលទ្ធផល ២-១ និងកាន់តែប្រកៀកជាមួយក្រុមកំពូលតារាង Atletico Madrid។
ក្រុមរបស់លោក Zinedine Zidane ចាប់ផ្ដើមការប្រកួតដោយមានគម្លាត៨ពិន្ទុពីក្រុមគូប្រជែងរួមទីក្រុង ក្រោយត្រូវបានបានគូប្រកួតមានគ្រាប់បាល់នាំមុខនៅនាទីទី៦១ នៅពេលដែល Dani Calvo តែតបញ្ចូលទីឱ្យក្រុមភ្ញៀវ Elche។
ទោះយ៉ាងណាក្ដី Benzema រកគ្រាប់បាល់តាមស្មើនៅនាទីទី៧៣ ពីការបញ្ជូនដោយខ្សែបម្រើឆ្នើម Luka Modric មុនពេលខ្សែប្រយុទ្ធបារាំងរកគ្រាប់ទី២នៅនាទី ៩០+១ ដែលជាគ្រាប់បាល់ជ័យជម្នះឱ្យ Real Madrid។
គួរបញ្ជាក់ផងដែរថា ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញឡើងមកលេខ២ ដោយមាន១ពិន្ទុលើស Barcelona ដែលនៅសល់ ១ប្រកួតក្នុងដៃទល់នឹង Huesca ដែលលេងនៅរាត្រីថ្ងៃសៅរ៍នេះ រីឯក្រុមកំពូលតារាង Atletico បានត្រឹមស្មើជាមួយ Getafe ០-០ កាលពីយប់មិញ៕