បរទេស៖ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើ អ៊ីរ៉ង់ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងសមត្ថភាពយោធាជាច្រើនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ មិថុនា ២០២៥។

លោកបានបន្ថែមថា ប្រតិបត្តិការនេះនឹងចំណាយពេលយូរតាមដែលចាំបាច់ ដើម្បីបញ្ចប់ភារកិច្ចនៃការទប់ស្កាត់ការគំរាមកំហែងនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងពួកលោកនៅក្នុងសារវីដេអូដែលបានថតទុក។លោកថាប្រទេសរបស់លោក បានដាក់គោលដៅលើក្រុមអ្នកវិទ្យាសស្ត្រនុយក្លេអ៊ែរឈានមុខរបស់អ៊ីរ៉ង់  ដែលកំពុងធ្វើការលើការផលិតគ្រាប់បែក ហើយពួកលោកក៏បានវាយប្រហារបេះដូងនៃកម្មវិធីមីស៊ីលបាលីស្ទីករបស់ប្រទេសអ៊ីរ៉ង់ផងដែរ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចាប់ដំណាក់កាលទី១នៃការវាយប្រហាររួមទាំងការវាយលុកលើទីតាំងយោធារាប់សិបកន្លែង រួមទាំងគោលដៅនុយក្លេអ៊ែរក្នុងតំបន់ផ្សេងៗគ្នារបស់អ៊ីរ៉ង់ផងដែរ។

ប្រមុខយោធាអ៊ីស្រាអែល បាននិយាយថា ស្ថានភាពបច្ចុបន្ននេះគឺដល់ពេលដែលអ៊ីស្រាអែលត្រូវវាយប្រហារលើអ៊ីរ៉ង់ហើយ ហើយខ្លួនកំពុងស្ថិតក្នុងចំណុចវាយលុកដែលគ្មានវាយបក។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលបានថតទុកខាងលើនោះ លោក Netanyahu បានហៅថាជាបេសកកម្មចាំបាច់ដើម្បីបញ្ឈប់នូវអ្វីដែលលោកបានពិពណ៌នាថាជា "គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន" ចំពោះការរស់រានមានជីវិតរបស់អ៊ីស្រាអែល។

យ៉ាងណាមិញ លោក Netanyahu បានព្រមានអ៊ីរ៉ង់ នៅប៉ុន្មានខែទៀតក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ហើយបានប្តេជ្ញាថាប្រតិបត្តិការនឹងបន្តរហូតដល់ការគំរាមកំហែងត្រូវបានលុបបំបាត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ