យ៉ាងហោចណាស់ជនជាតិដើមភាគតិច ៣១ នាក់ បានរងរបួសនៅក្នុងប្រទេសកូឡុំប៊ី បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធ
កូឡុំប៊ី៖ អង្គការតំណាងសហគមន៍បាននិយាយថា យ៉ាងហោចណាស់ជនជាតិដើមភាគតិច ៣១ នាក់បានរងរបួសនៅភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមប្រដាប់អាវុធខុសច្បាប់មួយបានបើកការបាញ់ប្រហារមកលើពួកគេ ខណៈដែលពួកគេបានបំផ្លាញដំណាំកាកាវ ដែលជាគ្រឿងផ្សំសំខាន់នៅក្នុងកូកាអ៊ីន។ ការវាយប្រហារនេះ បានកើតឡើងនៅទីប្រជុំជននៃជនបទក្នុងទីក្រុង ខាលដូណួ ក្នុងខេត្ដ កូកា ប្រទេសកូឡុំប៊ី។
តំបន់នេះមានសារសំខាន់ព្រោះជាយុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន ហើយត្រូវបានជំទាស់ដោយក្រុមប្រដាប់អាវុធ រួមទាំងក្រុមប្រឆាំងនៃក្រុមឧទ្ទាម Farc កងទ័ពរំដោះជាតិ (ELN) និងអង្គការឧក្រិដ្ឋកម្មដទៃទៀត ដែលបង្កើតឡើងដោយអតីតឆ្មាំស្តាំនិយម។
ក្រុមប្រឹក្សាតំបន់ជនជាតិដើមភាគតិចនៅកូកា (CRIC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនជាតិដើមភាគតិច ៣១ នាក់ ត្រូវបានរាយការណ៍ថា រងរបួស ហើយអ្នកវាយប្រហារ ៥ នាក់ត្រូវបានឃុំខ្លួនដោយឆ្មាំជនជាតិដើម” ។
CRIC បានបន្ថែមថា ការខិតខំលុបបំបាត់ដំណាំកូកាអ៊ីន និងការវាយប្រហារប្រឆាំងនឹងសមាជិកសហគមន៍ កំពុងបន្តមានន័យថា ចំនួនអ្នករងរបួសអាចនឹងកើនឡើង។ នេះជាការពិពណ៌នារបស់សហគមន៍ជនជាតិដើមនៅក្នុងតំបន់ថា ជាជនរងគ្រោះដោយសារអវត្តមានរបស់រដ្ឋ។
បើយោងតាមរដ្ឋាភិបាលនិងប្រភពសន្តិសុខ ក្រុមប្រដាប់អាវុធខុសច្បាប់ប្រយុទ្ធប្រឆាំងដើម្បីត្រួតត្រាទឹកដីនៃតំបន់យុទ្ធសាស្រ្តសម្រាប់ការដាំដុះកូកាអ៊ីន និងផលិតកម្មកូកាអ៊ីន។
គួររំលឹកថា ប្រទេសកូឡុំប៊ី ដែលមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រដែលព័ទ្ធជុំវិញដោយមហាសមុទ្រពីរ ត្រូវបានគេចាត់ទុកថា ជាប្រទេសផលិតកូកាអ៊ីនធំបំផុតនៅលើពិភពលោក។NR