(អ៊ីតាលី)៖ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសរបស់អ៊ីតាលីបានប្រាប់សារព័ត៌មានថា ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំប្រទេសកុងហ្គោ បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយកាលពីថ្ងៃចន្ទ។ 

លោក Luca Attanasio រួមទាំងទាហានអ៊ីតាលីម្នាក់ បានស្លាប់បន្ទាប់ពីក្បួនរថយន្តរបស់អង្គការសហប្រជាជាតិដែលលោកកំពុងធ្វើដំណើរត្រូវបានគេវាយប្រហារនៅក្បែរទីក្រុងហ្គូម៉ា (Goma)។

គួរបញ្ជាក់ថា ក្បួនរថយន្តរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) ដែលកំពុងធ្វើដំណើរចុះទៅផ្តល់អាហារនៅសាលាមួយនៅ Rutshuru ខណៈអ្នកផ្សេងទៀតនៅក្នុងក្បួនរថយន្តក៏រងរបួសដែរ នេះបើយោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ។ យ៉ាងណាមិញការវាយប្រហារនេះគឺជាផ្នែកមួយនៃការប៉ុនប៉ងចាប់ជំរិត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ