(អ៊ីស្រាអែល)៖មេបញ្ជាការសកម្មប្រយុទ្ធជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ កងកម្លាំងអាកាសអ៊ីស្រាអែលបានចេញមុខអះអាងក្រោយហេតុការនៅការទំលាក់គ្រាប់បែកជាច្រើនគ្រាន់បានកើតឡើងនៅក្នុងតំបន់កាហ្សា។នេះបើតាមការចុះផ្សាយដោយ Daily Mail នៅយប់ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១។ 

យោងតាមកងទ័ពអាកាសអ៊ីស្រាអែលបានឱ្យដឹងថាលោក Hussam Abu Harbid មេបញ្ជាការកងពលភាគខាងជើងនៃក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅថ្ងៃច័ន្ទនេះ។

កងទ័ពអាកាសអ៊ីស្រាអែលបាននិយាយថាលោក Hussam Abu Harbid ស្ថិតនៅពីក្រោយការវាយប្រហាររ៉ុក្កែតប្រឆាំងនឹងអ៊ីស្រាអែលរួមទំាងករណីហិង្សាដែលបានកើតឡើងកាលពីផ្ទុះឡើងលើកដំបូង។ 

សូមបញ្ជាក់ថា បើតាមសេវាកម្មគ្រាអាសន្នរបស់ Magen David Adom បាននិយាយថាមីស៊ីលមួយគ្រាប់បានវាយប្រហារដោយផ្ទាល់ទៅលើអគារលំនៅដ្ឋានមួយក្នុងទីក្រុងអាសដូដដោយយ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសដោយអំបែងគ្រាប់នៅក្នុងការវាយប្រហារនោះហើយចំពេលមានការភ័យខ្លាចជាច្រើនទៀតអាចនឹងជាប់នៅក្នុងគំនរបាក់បែក។ចំនួនអ្នកស្លាប់ពីការប្រយុទ្ធគ្នាក្នុងរយៈពេលមួយសប្តាហ៍នៅបាឡេស្ទីនបានកើនឡើងចំនួន ២១១ នាក់ក្នុងនោះមានកុមារ ៥៨ នាក់និងស្ត្រី ៣៤ នាក់៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ