ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយប្រភេទពន្ធដែលមានស្រាប់ មិនមានការដំឡើងអត្រានោះដែរ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី ៧នេះ រាជរដ្ឋាភិបាល នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ ក៏មិនមានការដំឡើងនោះដែរ នេះគឺសូមបញ្ជាក់ឲ្យបានច្បាស់ឡើងវិញ»។

សូមបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាល អាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់ នូវប្រភេទពន្ធមួយចំនួនដូចជា៖ ពន្ធសត្ត ឃាត, ពន្ធលើរបបម៉ៅការ, ពន្ធតែមប្រេងសារពើភ័ណ្ឌលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន, ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ត្រាក់ទ័រ និងគ្រឿងយន្ដប្រហាក់ប្រហែល និងជល យានយន្ដ ដែលកម្លាំងដល់ ១៥០សេះ ព្រមទាំងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ