(មានវីដេអូ) Ronaldo ស៊ុតក្រៅប្រអប់បញ្ចូលទីយ៉ាងល្អ ជួយ Juventus តាមប្រកៀកក្រុមកំពូលតារាង Serie A
3 ឆ្នាំ មុន
អ៊ីតាលី៖ Cristiano Ronaldo រកគ្រាប់បាល់ទី២៣របស់ខ្លួនឱ្យ Juventus នៅរដូវកាលនេះ ក្រោយយកឈ្នះ Roma ដោយលទ្ធផល ២-០ និងឡើងទៅកាន់លេខ៣ក្នុងតារាង Serie A។
ខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល់រូបនេះ បញ្ចប់ស្ថិតិការប្រកួតដែលគ្មានគ្រាប់បាល់៣ប្រកួតជាប់គ្នា ជាមួយនឹងការបញ្ចប់ទីយ៉ាងល្អ នៅនាទីទី១៣។
យ៉ាងណាមិញ ក្រុមរបស់លោក Andrea Pirlo ទទួលបានមួយគ្រាប់បន្ថែមទៀត នៅពេលដែល Roger Ibanez ព្យាយាមរារាំងបាល់ពីការកាត់ត្រលប់មកក្រោយរបស់ Dejan Kulusevski ប៉ុន្ដែបាល់បានចូលទីក្រុមរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា ក្រុមការពារជើងឯក Juventus បានរំកិលឡើងមកកាន់លេខ៣ក្នុងតារាង Serie A លើ Roma និងមានគម្លាត៥ពិន្ទុតាមពីក្រោយ Inter និងមានមួយប្រកួតក្នុងដៃ។ ហើយនេះក៏ជាជ័យជម្នះ៦ប្រកួតជាប់គ្នាក្រោមការដឹកនាំរបស់គ្រូបង្វឹក Pirlo ផងដែរ៕