ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត នាំចូលពីឥណ្ឌូនេស៊ី ខណៈព្យាបាលជាសះស្បើយ២នាក់
4 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត ជាករណីនាំចូលពីប្រទេសឥណ្ឌូនេស៊ី។ ទន្ទឹមនឹងការរកឃើញអ្នកកើតជំងឺកូវីដ១៩ ករណីថ្មី ក៏មានអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយផងដែរ។