ឃោរឃៅណាស់! រថយន្តយោធាបើកបុកអ្នកតវ៉ាមីយ៉ាន់ម៉ានៅទីក្រុង Yangon ខណៈអង្គការសហប្រជាជាតិ និងអាមេរិកថ្កោលទោស នៅការប្រព្រឹត្តអំពើដល់ព្រៃផ្សៃ
យ៉ាំងហ្គោន៖ មនុស្សជាច្រើនបានរងរបួសបន្ទាប់ពីរថយន្តយោធាបានបើកបុកហ្វូងបាតុករនៅក្នុងរដ្ឋធានីណាណិជ្ជកម្ម Yangon។ សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បន្ទាប់មកទាហ៊ានបើកការបាញ់ស្រោចទៅលើក្រុមបាតុករដែលបានរត់គេចចេញនិងបានវាយពួកគេ។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន CNN នៅថ្ងៃទី ០៦ ធ្នូ ២០២១៕
ចាប់តាំងពីរដ្ឋប្រហារខែកុម្ភះ មនុស្សជាង១,២០០នាក់ត្រូវបានសម្លាប់នៅក្នុងអម្លុងពេលតវ៉ានិងរាប់ពាន់នាក់ទៀតត្រូវបានជាប់ពន្ធនាគារ។ពួកយោធាបាននិយាយថា គេបានចាប់មនុស្ស១១នាក់ក្នុងពេលតវ៉ាជាចុងក្រោយនេះ តែមិនបានបញ្ជាក់ថារថយន្តបានបើកបុកមនុស្សនោះទេ គ្រាន់តែនិយាយាថាគេបានព្យាយាមបំបែកហ្វូងកុប្បកម្ម។
កាសែតនៅក្នុងស្រុក MPA បាននិយាយថា មានអ្នកកាសែត២នាក់នៅក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន ម្នាក់បានរងរបួស និងម្នាក់ទៀតមិនអាចទាក់ទងបាន ។
ការតវ៉ាប្រឆាំងនឹងពួកយោធានេះយ៉ាងហោចណាស់កើតមានឡើង៣កន្លែងនៅក្នុងទីក្រុង Yangon កាលពីថ្ងៃអាទិត្យ។ ចាប់តាំងពីពួកយោធាបានបើកការបាញ់ប្រហារជារឿយៗទៅលើហ្វូងបាតុករកាលពីអតីត ការប្រមូលផ្តុំធ្វើបាតុកម្មជាញឹកញាប់បានធ្វើឡើងជាក្រុមតូចៗដើម្បីកាត់បន្ថយអ្នករងរបួស។
សាក្សីបាននិយាយជាចុងក្រោយថា “ ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នា ត្រូវបានរថយន្តបើកបុកបន្ទាប់ពីចាប់ផ្តើមបានប៉ុន្មាននាទីប៉ុណ្ណោះ។សាក្សីបានបន្ថែមថា"ខ្ញុំត្រូវបានឡានបុកហើយដួលនៅមុខឡាន ទាហ៊ានបានវាយខ្ញុំនឹងស្វាយកាំភ្លើងរបស់គេ ប៉ុន្តែខ្ញុំបានការពារខ្លួនហើយច្រានគេចេញ បន្ទាប់មកភ្លាមៗនោះគេបានបាញ់តម្រង់ខ្ញុំខណៈដែលខ្ញុំបានរត់កាច់ចុះកាច់ឡើង, ជាកុសលល្អ ខ្ញុំបានរត់រួច" ។
ដោយឡែក UN បាននិយាយថាការបង្រ្កាបរបស់ពួកយោធាអាចមានតម្លៃស្មើនឹងបទឧក្រឹដ្ឋប្រឆាំងនឹងមនុស្សជាតិ, ប៉ុន្តែបេសកជនរបស់UN ត្រូវបានបដិសេធម្តងហើយម្តងទៀតមិនឲ្យចូលទៅក្នុងមីយ៉ាន់ម៉ាដើម្បីធ្វើការស៊ើបអង្កេត។
លើសពីនេះទៅទៀត អង្គការសហប្រជាជាតិនៅក្នុងសហភាពមីយ៉ាន់ម៉ា បានថ្កោលទោសឧបទ្ទវហេតុនេះ ដោយចេញសេចក្ដីថ្លែងការណ៍រិះគន់ការវាយប្រហារដែលត្រូវបានរាយការណ៍ លើក្រុមជនស៊ីវិលគ្មានអាវុធក្នុងដៃជាច្រើននៅទីប្រជុំជន Kyimyindaing ក្នុងទីក្រុង Yangon ដែលរថយន្តរបស់កងកម្លាំងសន្តិសុខបានបើកបំបុកក្នុងហ្វូងអ្នកតវ៉ា ដែលក្រោយមកបានបាញ់រះដោយកាំភ្លើងគ្រាប់ពិតបណ្ដាលឲ្យមានមនុស្សជាច្រើនត្រូវស្លាប់ និងរបួស៕
គួរបញ្ជាក់ថា យោងតាមសេចក្ដីថ្លែងការណ៍ចេញដោយយោធាមីយ៉ាន់ម៉ា អ្នកតវ៉ាចំនួន ១១នាក់ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ រួមទាំងបុរស ២នាក់ និងស្ត្រីម្នាក់ ដែលបានរងរបួស។RT