យ៉ាងហោចណាស់មនុស្ស ២៣៣នាក់បានស្លាប់ និង ៩០០នាក់ បានរងរបួស ដោយរថភ្លើងដឹកអ្នកដំណើរពីរបានបុកគ្នានៅក្នុងរដ្ឋ Odisha របស់ប្រទេសឥណ្ឌា
1 ឆ្នាំ មុន
អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស 233 នាក់បានស្លាប់ និង 900 នាក់បានរងរបួសនៅពេលដែលរថភ្លើងដឹកអ្នកដំណើរពីរបានបុកគ្នានៅក្នុងរដ្ឋ Odisha របស់ប្រទេសឥណ្ឌា ដែលឧបទ្ទវហេតុនេះបានធ្វើអោយមនុស្សស្លាប់ច្រើនបំផុតក្នុងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៣។
ប្រមុខរដ្ឋលេខាធិការ Pradeep Jena បាននិយាយនៅលើ Twitter ថា ចំនួនអ្នកស្លាប់ដោយរថភ្លើងដឹកអ្នកដំណើរពីរបានបុកគ្នាកាលពីថ្ងៃសុក្រ ត្រូវបានគេរំពឹងថានឹងកើនឡើង។
លោកបានបន្ថែមថា រថយន្តសង្គ្រោះជាង ២០០គ្រឿង ត្រូវបានបើកទៅកាន់កន្លែងកើតហេតុនៃឧបទ្ទវហេតុនៅក្នុងស្រុក Balasore នៃ Odisha ហើយគ្រូពេទ្យបន្ថែមចំនួន ១០០នាក់ ក្នុងចំណោម ៨០នាក់នៅទីនោះ ត្រូវបានចល័ត៕