រដ្ឋអាជ្ញាតៃវ៉ាន់ស្វែងរកដីកាចាប់ខ្លួនជនសង្ស័យក្នុងករណីរថភ្លើងធ្លាក់ពីផ្លូវបណ្តាលឱ្យមនុស្ស៥០នាក់ស្លាប់
(តៃវ៉ាន់)៖ រដ្ឋអាជ្ញានៃកោះតៃវ៉ាន់បានស្វែងរកដីកាចាប់ខ្លួនសម្រាប់អ្នកគ្រប់គ្រងការដ្ឋានសំណង់ម្នាក់ដែលរថយន្តដឹកទំនិញត្រូវបានគេជឿថាបានបង្កគ្រោះថ្នាក់ដល់រថភ្លើងដែលបណ្តាលឲ្យមនុស្សយ៉ាងតិច ៥០ នាក់បានស្លាប់។
គ្រោះថ្នាក់ចរាចរណ៍ដែលជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតរបស់កោះតៃវ៉ាន់ក្នុងរយៈពេល ៧ ទសវត្សរ៍មកនេះ បានកើតឡើងបន្ទាប់ពីរថភ្លើងលឿនបានបុកជាមួយរថយន្តដឹកទំនិញមួយដែលបានរអិលបាក់ច្រាំងទន្លេជាប់ផ្លូវដែកពីកន្លែងសាងសង់។ អ្នកគ្រប់គ្រងការដ្ឋានសំណង់ត្រូវបានគេសង្ស័យថា មិនបានចាប់ហ្វ្រាំងឱ្យបានត្រឹមត្រូវ។
រថភ្លើងដឹកមនុស្សជិត ៥០០ នាក់ធ្វើដំណើរពីរដ្ឋធានី Taipei ទៅ Taitung នៅឆ្នេរសមុទ្រខាងកើត នៅពេលដែលវាបានក្រឡាប់នៅក្នុងផ្លូវរូងក្រោមដីមួយនៅភាគខាងជើងនៃទីក្រុង Hualien ។
លោកស្រី Yu Hsiu-duan ប្រធានការិយាល័យរដ្ឋអាជ្ញាទីក្រុង Hualien បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីល្ងាចថ្ងៃសុក្រថា ដីកាចាប់ខ្លួនត្រូវបានស្វែងរកហើយ ឥឡូវនេះវាត្រូវបានដោះស្រាយដោយប្រព័ន្ធតុលាការ។
រដ្ឋាភិបាលតៃវ៉ានក៏បានប្រកាសផងដែរថា ទង់ជាតិគួរតែត្រូវបង្ហូតនៅពាក់កណ្ដាលដង ក្នុងរយៈពេលបីថ្ងៃដើម្បីបង្ហាញពីការកាន់ទុក្ខ៕NR